ព័ត៌មានជាតិ

ចាប់រំលោភក្មេងអាយុ១៤ឆ្នាំ ៩លើកមានផ្ទៃពោះជាង៦ខែទើបបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុងៈ នៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងវែង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ គ.ច ភេទស្រី អាយុ១៤ឆ្នាំ ថាឈ្មោះមាស អ៊ុយ ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានលួងលោមខ្លួនរួមភេទបានចំនួន៩លើក នៅរហូតមានផ្ទៃពោះ៦ខែជាង នៅកន្លែងបេះផ្កាកំផ្លោក ក្បែរផ្ទះ។

ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងសមត្ថកិច្ចបានទៅនាំខ្លួនឈ្មោះ មាស អ៊ុយ មកសាកសួរ ហើយបានសារភាពថាខ្លួនពិតជាបានប្រព្រឹតដូចជនរងគ្រោះពិតប្រាកដមែន។

ក្រោយកើតហេតុ ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់