ព័ត៌មានជាតិ

Honda ចំណេញ ១,៤​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ចុងក្រោយ​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Honda បានឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រាក់ចំណេញ​សុទ្ធ​ត្រីមាស​ចុងក្រោយ​នេះ កើនឡើង ១៩,៦​ភាគរយ ស្មើនឹង ១,៤​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជួយ​ជំរុញ​ឲ្យប្រាក់​ចំណេញ​សុទ្ធ​ពេញ​មួយឆ្នាំ និង​ប្រាក់​ដែល​បានមកពី​លក់​កើន​ឡើង​ទៅ​តាម​ការព្យាករណ៍​។​

​យោង​តាម​គេហទំព័រ Channel News Asia បានឲ្យដឹងថា ប្រាក់ចំណេញ Honda ក្នុង​ត្រីមាស​ទី​២​នេះ មាន​ចំនួន ១,៤​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើនឡើង ៥,៤​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​មុន​។ ក្រុមហ៊ុន Honda បាន​រំពឹង​ថា ប្រាក់ចំណេញ​ពេញ​មួយឆ្នាំ នឹង​ទទួលបាន ៦០០​ពាន់​លាន​យ៉េន ហើយ​ការរំពឹង​នេះ​អាច​ក្លាយជា​ការពិត​៕​
Honda

មតិយោបល់