ព័ត៌មានជាតិ

​រួស​រាន់ឡើងបងប្អូន ទៅ​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី..!

ភ្នំពេញៈ ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំង​២​ភេទ ដែល​កំពុង​ប្រើប្រាស់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥ឆ្នាំ​ឡើង ដែល​ពុំទាន់​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូថ្មី រួស​រាន់​ទៅ​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី។ ​ការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី នៅតាម​បណ្តា​ទីតាំង​ដូចឲជា៖

ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំសង្កាត់ ឬ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ​ ស្នងការដ្ឋាន​នគរបាលរាជធានី-ខេត្ត ដែល​ខ្លួន​រស់នៅ ឬ ស្នាក់ការ​ផ្តល់​អត្តសញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ នៅផ្សារ​ទំនើបអ៊ីអន​ម៉ល២សែនសុខ។

ចំពោះ​ឯកសារ​តម្រូវ​មាន​ដូចជា៖ សំបុត្រ​កំណើត ឬសំបុត្រ​បញ្ជាក់​កំណើត និង​សៀវភៅ​គ្រួសារ ឬសៀវភៅ​ស្នាក់នៅ ឬលិខិត​បញ្ជាក់​ទីលំនៅ និង​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់៕

មតិយោបល់