ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍B16 បុកម៉ូតូនិងកិនយុវជនម្នាក់ ធ្លាយខួរយ៉ាងរន្ធត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលមានរថយន្តក្រឡុកស៊ីម៉ង់ត៍B16 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2181 បុកម៉ូតូហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1F-9180 និងកិនយុវជនម្នាក់ ធ្លាយខួរយ៉ាងរន្ធត់ កាលពីវេលាម៉ោង៣ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

សពមានឈ្មោះ សុខ ស៊ីណាត ហៅប៊ូន ភេទប្រុស អាយុ១៨ឆ្នាំ មុរបរធ្វើការសំណង់ ស្នាក់នៅម្តុំបូរីរុងរឿង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិត្រពាំងកណ្តុរ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតរងរបួសស្រាល។ ចំណែកតៃកុងរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់