ព័ត៌មានជាតិ

បងធំដាវស៊ាំម៉ូរ៉ៃ ដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវប៉ូលិសដេញចាប់ខ្លួនខ្លួន

រតនគីរីៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបាន ខណៈដែលប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃដេញកាប់គ្នាតាមផ្លូវយ៉ាងអាណាធិបតេយ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អ្យៀន ហៀង ភេទប្រុស អាយុ២២ឆ្នាំ, ទី២-ឈ្មោះ ខាត់ សួង ភេទប្រុស អាយុ២០ឆ្នាំ, ទី៣-ឈ្មោះ អ្យៀន ចន ភេទប្រុស អាយុ១៧ឆ្នាំ និងជនសង្ស័យទី៤-ឈ្មោះ ខាំឌី ផ្វា ភេទប្រុស អាយុ២១ឆ្នាំ(គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ វ៉ា ចាន់ណា (ហៅរ៉េ) ភេទប្រុស អាយុ២៨ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់