ព័ត៌មានជាតិ

សមត្ថកិច្ចបណ្តេញចេញជនជាតិថៃ២៦នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រពន្ធ(VOIP)

ភ្នំពេញ: កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញជនជាតិថៃចំនួន២៦នាក់ ស្រី៩នាក់ ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ទៅកាន់ប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងមានការចូលរួមសហការជាមួយភាគីនគរបាលប្រទេសថៃចាំទទួលយក។

ការបណ្ដេញនេះអនុវត្តតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៧ និង២៩ ខែវិច្ជិកា ឆ្នាំ២០១៨។

ជនជាតិថៃខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបង្ក្រាបបាន កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅទីតាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយកាត់ទោសដាក់ពន្ធនាគារចំនួន ១០ខែ៕

មតិយោបល់