ព័ត៌មានជាតិ

រថយន្ដកុងតឺន័រ២គ្រឿងបុកគ្នាប៉ើង ខ្ទេចទាំងសងខាង

ភ្នំពេញ: រថយន្តធុនធំ២គ្រឿង បុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១យប់ថ្ងៃទី យប់ថ្ងៃទី២១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ កើតហេតុនៅតាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវ រទេះភ្លើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំប្រភេទសណ្ដោងចង្កូតស្ដាំ ស្លាកលេខ PSHN0052 បើកបរក្នុងទិសដៅពីត្បូងទៅជើង ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ លុះមកដល់ចំណុចផ្លូវរភ្លើង ស្រាប់តែរថយន្តកុងតឺន័រ
មួយគ្រឿង ស្លាកលេខភ្នំពេញ 3B-9820 បើកឆ្លងផ្លូវបណ្ដាលឲ្យបុកចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរងកាខូចខាតទាំងសងខាង តែសំណាងល្អពុំមានអ្នកណាមួយរងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌចុះមកដល់បានធ្វើការវាសវែងយករថយន្តទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់