ព័ត៌មានជាតិ

ករណីបុរសម្នាក់ធ្វើអត្តឃាតខ្លួន ដោយចងកនៅក្នុងចម្ការដំឡូង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

​បាត់ដំបង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៧​និង​០០​នាទី​ នៅ​ចំណុច​ក្នុង​ចម្ការ​ដំឡូង​ ភូមិ​តា​នួ​ត​ ឃុំ​ព្រះ​ផុស​ ស្រុក​គាស់​ក្រឡ​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ ។​

​សាកសព​ជន​រង​គ្រោះ​ឈ្មោះ​ គង់​ សុខ​ឈា​ ភេទ​ប្រុស​ អាយុ ​៣០ ​ឆ្នាំ​ រស់នៅ​ភូមិ​កាប់​ព្រិច​ ឃុំ​ព្រះ​ផុស​ ស្រុក​គាស់​ក្រឡ​ ខេត្តបាត់ដំបង​ ។​

​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ ​បានឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​ស្មារតី​មិន​ប្រក្រតី​ ធ្លាប់​វះកាត់​ខួរក្បាល​ទើប​គិត​ខ្លី​ទៅ​ចងក​សម្លាប់​ខ្លួន​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​អធិការ​ស្រុក​គាស់​ក្រឡ​ សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ គង់​ សុខ​ឈា​ ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​ និង​បាន​ប្រគល់​សាកសព​ ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់