ព័ត៌មានជាតិ

ឃាត់ខ្លួនស្ទាវប្រុសស្រី២នាក់ ដកហូតលុយដុល្លារក្លែងក្លាយ…

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី២នាក់ ខណ:ដែលជិះម៉ូតូឌុបគ្នាឆ្លងកាត់គោលដៅត្រួតពិនិត្យ អនុវត្តន៍ច្បាប់ចរាចរណ៍ ប្រទះឃើញមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយឈុត និងលុយដុល្លារសែនខ្មោចមួយចំនួន ដែលលាក់ទុកក្នុងប្រអប់ទូរស័ព្ទ កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ វ៉ាន់ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិពិតប្រាកដ ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ សេង ស្រីស្រស់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ ហើយសមត្ថកិច្ចដកហូតបាន ថ្នាំញៀន លុយដុល្លារក្លែងក្លាយ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1A-6124 ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់