ព័ត៌មានជាតិ

ផ្អើលមួយចំហៀងក្រុងភ្នំពេញ!រថយន្តម៉ាកឡង់គ្រីស័របុករះម៉ូតូរត់ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចូលក្រោមកុងទុន័រស្លាប់និងរងរបួស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់មួយបានអូសប្រមាណ២០ម៉ែត្របណ្តាលឲ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនឹងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ដោយរថយន្តសេរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រមួយគ្រឿងបើកបរដោយបុរសម្នាក់ស្ថិតនៅក្រោមស្ថានភាពស្រវឹងជោកជាំបានបុករះម៉ូតូជាច្រើនគ្រឿងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលហើយរថយន្តបានបង្កដំណើរបន្តទៀតមិនព្រមឈប់ដោះស្រាយព្យាមបើករត់រហូតដល់សមត្ថកិច្ចឃាត់បាន។

វេលាម៉ោង៨និង ៥៥នាទីយប់ ថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០១៨បណ្ដោយផ្លូវហាណូយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

ព័ត៌មានបានអោយដឹងថារថយន្តឡង់គ្រីស័រ​មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2K-0995 បើកបុកគេព្យាយាមរត់​ ពីកន្លែងកើតហេតុក្នុងខណ្ឌទួលគោក នៅវេលាម៉ោង​០៨ និង ៤០នាទីយប់​ ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៨នេះទៅ​ដល់ខណ្ឌពោធិ៍សែនជ័យ​បន្តរត់ទៅខណ្ឌសែនសុខ លុះដល់ផ្លូវ១០១៩ ក្នុងសង្កាត់ភ្នំពេញថ្មី ក៏បុកគៀរម៉ូតូឌ្រីមសង់មួយគ្រឿង​ កំពុងធ្វើដំណើរជិះឌុបគ្នា២នាក់ក៏ បណ្ដាលឲ្យដួលខ្ទាតចូលរថយន្តធុនធំមួយគ្រឿងស្លាកលេខ ភ្នំពេញ3A-2673ដែលបើកដោយបុរស់ម្នាក់ ទិសដៅស្របគ្នាហើយកិន​អូសប្រមាណ២០ម៉ែត្រ​ស្លាប់ម្នាក់​យ៉ាងអាណោចអាធម៍​ក្រោមកង់រថយន្តកុងទីន័រ ចំណែកម្នាក់ទៀតរងរបួសធ្ងុន។
ភ្លាមៗនោះរថយន្ត​ឡង់គ្រីស័រ​ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវខាងលើនោះ បានបន្ថែមល្បឿនបើករត់ទៅដល់ផ្លូវទំនប់កប់ស្រូវ ទាំងដែលមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋប្រដេញតាមដែរ​ តែនៅតែមិនអាចតាមទាន់ ឃាត់ រថយន្តបង្កបាននោះទេ ទាល់តែទៅដល់ម្ដុំស្ពានលីយ៉ុងផាត់​ ស្ថិតក្នុងខណ្ឌឬស្សីកែវ ទើបមានកម្លាំងសមត្ថកិច្ចដែលប្រដេញតាមពីរហូតឃាត់បានរថយន្តរួមទាំងអ្នកបើកបរភ្លាមៗតែម្តង។
សពជនរងគ្រោះឈ្មោះ មន សេរីរិទ្ធ ភេទប្រុស អាយុ ៣០ ឆ្នាំ មានស្រុកកំនើតនៅភូមតាងៅ សង្កាត និរោធ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតេហតុសមត្ថកិច្ចមូលដ្ឋាននឹងជំនាញចរាចរណ៍ធ្វើការវាសវែងយករថយន្តនឹងម៉ូតូទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយតាមផ្លូវច្បាស់។
ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់