ព័ត៌មានជាតិ

RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AH-4152 បានបុកជាមួយម៉ូតូម៉ាក ឌូក ពាក់ស្លាកលេខ ភ្នំពេញ1CP-9839 បណ្តាលឲ្យរបួសធ្ងន់ម្នាក់នៅខណ្ឌមានជ័យ

ភ្នំពេញ: តាមសេចក្តីរាយការណ៍(ព័ត៌មានបឋម)បានឲ្យដឹងថានៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥៥នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តលុចស៊ីសRX300 ពាក់ស្លាកលេខ ភ្នំពេញ 2AH-4152 បានបុកជាមួយម៉ូតូម៉ាក ឌូក ពាក់ស្លាកលេខ ភ្នំពេញ1CP-9839 បណ្តាលឲ្យរបួសធ្ងន់ម្នាក់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងយកសម្ភាររក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ។

ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់