ព័ត៌មានជាតិ

ព្រោះតែ​រូបនាង​មិន​ស្អាត​និង​ក្រីក្រ​ត្រូវ​ម្តាយក្មេក​និង​ប្តី​ក្មេង​ ​បណ្តេញ​ចុះពីលើផ្ទះ វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ

កំពង់ឆ្នាំង​៖​ដោយសារ​តែ​ស្រឡាញ់​គ្នា​ជា​ប្តី​ប្រពន្ធ​មិន​បាន​រៀប​ការធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​(​ចុះ​
​អេតាស៊ី​វិល​)​ស្ត្រី​កូន​មាន​តូច​ម្នាក់​បាន​រងគ្រោះ ដោយ​ម្តាយក្មេក​និង​ប្តី​ក្មេង​ដែល​ស្រឡាញ់​នាង​ឆ្អែតឆ្អន់​ហើយ​នោះ បាន​បណ្តេញ​នាង​ចេញពីផ្ទះ ដោយ​គ្មាន​អ្វី​ជា​ទីពឹង​នាង​ក៏​បាន​វិញ​ទៅ​ស្រុកកំណើត​វិញ ដែល​នេះ​ជា​មេរៀន​មួយ​សំរាប់​នារី​ខ្មែរ​គួរ​ចៀសវាង​។​ករណី​ខាងលើ​នេះ​បាន​កើតឡើង នៅក្នុង​ភូមិ​ទី​៨ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។​
​ ​ស្ត្រី​ដ៏​គួរអោយ​អាណិត​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ជួប​នាង​កំពុង​អង្គុយ​ទូ​សព្ទ័​យំ​បង្ហូរ​​ទឹកភ្នែក នៅ​លើ​កៅអី​ថ្ម​ក្នុង​សួន​កុមារ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹ​ក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នាង​បាន​និយាយ​អោយដឹងថា​៖ នាង​ឈ្មោះ សឿន ស្រី​ឡែន អា​យុ​២៩​ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ​ជាង​៣​ខែ មាន​ទីលំនៅ​ភូមិ​ថ្នល់​បំបែក ឃុំ​អម​លាំ​ង ស្រុក​ថ្ពង​ខេត្ត​កំពង់ស្ពឺ​។​
​នៅក្នុង​អំឡុង​ឆ្នាំ​២០១៣ នាង​ធ្វើ​ជា​កម្មការិនី​រោងចក្រ​ធ្វើ​ខ្ចៅខ្ចង​នៅក្នុង​ក្រុងភ្នំពេញ ក៏​បា ន​ស្រឡាញ់គ្នា​ជា​ប្តី​ប្រពន្ធ ជាមួយ​យុវជន​ម្នាក់​ឈ្មោះ សឿ​ក ម៉េង​ហ័ង ហៅ​ពៅ អាយុ​១៩​ឆ្នាំ គេ​ជា​ជាងឈើ​មានផ្ទះ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​នៅ​ពេល​នោះ​គេ​បាន​មក​ធ្វើ​ពិ​ដាន​ផ្ទះ​អោយ​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ តែ​នាង​មិន​បាន​រៀបការ និង​មិន​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ឬ​អេតាស៊ី​វិល​ជាមួយ​ប្តី​នាង​នោះ​ទេ ហេតុនេះហើយ​ទើប​ត្រូវ​គេ​បោកប្រាស់​និង​ធ្វើបាប​។​ក្រោយមក​នាង​ក៏​បាន​មក​ជួល​ផ្ទះ​រស់នៅ​ជាមួយ​ប្តី​និង​ម្តាយក្មេក នៅក្នុង​ភូមិ​ទី​៨ សង្កាត់​
​ខ្សាម ក្រុង​កំពង់ឆ្នាំង ចំណែក​ប្តី​នាង​ធ្វើការ​ក្នុង​សិប្បកម្ម​ធ្វើ​តុទូរ​មួយកន្លែង​។​រយះពេល​រស់នៅ​​ជា​ប្តី​ប្រពន្ធ​មិន​បាន​សេចក្តីសុខ​ទេ ព្រោះតែ​នាង​មាន​រូប​សម្ផស្ស​មិន​ស្អាត និង​ចាស់​ជាង​ប្តី​រហូតដល់​១០​ឆ្នាំ ធ្វើ​អោយ​ម្តាយក្មេក​ឈ្មោះ ស្រី​នាង អាយុ​៤៧​ឆ្នាំ ចេះ​តែ​ព្យាយាម​បំបែក​នាង​ពី​ប្តី​។​
​ពេល​នាង​មាន​ផ្ទៃពោះ​៥​ខែ ម្តាយក្មេក​បាន​បង្ខំ​អោយ​នាង​ទៅ​ទំលាក់​កូន​ចោល តែ​គ្រូពេទ្យ​មិន​ហ៊ាន​ទំលាក់​អោយ ក្រោយ​មក​ទោះបី​នាង​ធ្វើ​អី​ក៏​ម្តាយក្មេក​នាង​មិន​ពេញចិត្ត​ដែរ ចំណែក​ប្តី​នាង​ក៏​ធ្វើ​តាមចិត្ត​ម្តាយ​គេ​ដែរ​។​
​ ​បន្ទាប់មក​ម្តាយក្មេក​នាង​និង​ប្តី​បាន​បណ្តេញ​នាង​អោយ​ចុះចេញ​ពី​ផ្ទះ​ជា​ច្រើនលើក ដោយ​
​និយាយ​ថា​រូប​នាង​មិនមែន​ជា​ប្រពន្ធ​ស្របច្បាប់​នោះ​ទេ ទៅប្តឹង​អ្នកណា​ក៏​ប្តឹង​ទៅ​។ ដោយ​មិន​អាច​ទ្រាំ​រស់នៅ​បាន​បាង​ក៏​បាន​ចុះចេញ​ពី​ផ្ទះ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ដោយ​គ្មាន​លុយ​១​រៀល​ជាប់​នឹង​ខ្លួន​ឡើយ​។​ក្រោយ​ពី​អ្នកយកព័ត៌មាន​យើង​រាយការណ៍​អោយ​សមត្ថកិច្ច​ជួយ​អន្តរា​គម នាង​ក៏​បាន​សំរេចចិត្ត​មិន​ប្តឹងផ្តល់​អី​ទេ​ព្រោះ​គ្មាន​លុយ ហើយ​សមត្ថកិច្ច​ក៏​បាន​រ៉ៃអង្គាសប្រាក់​គ្នា​
​បាន​១៥​ម៉ឺន​រៀល​ជូន​នាង ដើម្បី​អោយ​នាង​ជិះ​រថយន្ត​ទៅ​ផ្ទះ​នៅ​ខេត្ត​កំពង់ស្ពឺ​វិញ​។​នេះ​គឺជា​មេ រៀន​មួយ​នៃ​ជីវិត​ស្ត្រី​គួរ​ពិចារណា​និង​គួរ​ចៀសវាង​៕

2015-02-26_112635

2015-02-26_112613

មតិយោបល់