ព័ត៌មានជាតិ

យុវជនម្នាក់បញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ….

កណ្តាលៈមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០១៨​​ នៅចំណុច លើផ្ទះស្ត្រីវ័យ៧៥ឆ្នាំឈ្មោះ កូប ណាស់ ត្រូវ ជាជីដូនរបស់ជនរង គ្រោះ ស្នាក់នៅក្នុងភូមិ ចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលដោយមានយុវជនម្នាក់បញ្ចប់ជីវិតខ្លខយនឯងដោយមិនដឹងមូលហតុ ។
ជនរងគ្រោះឈ្មោះ រ៉ សាត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការឆ្លើយបំភ្លឺរបស់ជីដូនជនរងគ្រោះបង្កើត បានឲ្យដឹងថា ជនរងគ្រោះនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះ បានមកសុំគាត់ជាជីដូន ដើម្បីរស់នៅជាមួយ ដោយប្រាប់គាត់ថាសុំស្នាក់នៅជាមួយដើម្បីផ្តាច់ថ្នាំញៀន គាត់ជាជីដូនឮដូច្នេះក៏យល់ព្រមឲ្យស្នាក់នៅជាមួយ ដោយស្នាក់នៅលើទូក មាត់ទន្លេបាសាក់ ពេលខ្លះស្នាក់នៅលើផ្ទះម្តងម្កាល ។

ប្រភពបន្តថាកាលពី បីទៅបួនថ្ងៃមុនជនរងគ្រោះតែងតែដើរនិយាយម្នាក់ឯងដូចមនុស្សវង្វេងស្មារតី ។ លុះនៅវេលាម៉ោងប្រមាណ ៦.៣០នាទី ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៨ ជនរងគ្រោះ បានឡើងពីទូក មកលើផ្ទះរបស់គាត់ មួយសន្ទុះក្រោយមកដោយបាត់ចៅយូរពេកមិនទាន់ឃើញត្រឡប់ចុះទៅទូកវិញ គាត់ ក៏ឡើងពីទូក មកលើផ្ទះឃើញចៅរបស់គាត់ដែលជាជនរងគ្រោះបានធ្វើអត្តឃាតចង ក នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ រួចគាត់បានហៅបង ប្អូនជិតខាងជួយស្រាយចំណងដាក់សាកសព
ចៅចុះ រួចរាយការណ៍ជូនអាជ្ញាធរភូមិឃុំ ហើយអាជ្ញាធររាយការណ៍បន្តជូនសមត្ថកិច្ច ។
ក្រោយកើតហេតុកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យរួចប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់