ភ្នំពេញៈ បុរសម្នាក់បែកក្បាលស្លាប់គួរឲ្យអាណោចអធម័ ខណៈដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀងរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនដូចហោះបានគេចពីកង់បីហើយក៏ជ្រុលទៅបុកកង់បីមួយទៀតពីក្រោយពេញទំហឹង ចំណែកកង់បីបានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី មុខព្រលានយន្តហោះអន្តជាតិពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ចឹក សារុម ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំនើតភូមិអំពិលក្ដារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឹ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ជិះម៉ូតូសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-9818 ធ្វើដំណើរកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីកង់បីមួយគ្រឿងស្រាប់តែជ្រុលទៅបុកមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកនឹងថ្នល់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈបញ្ជូនទៅសង្គោះនៅមន្ទីរសម្ភពរស្មីដោយស្ថានភាពជំងឺធ្ងន់ធ្ងូរពេលតែអកុសលក៏ដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយរួចរថយន្តបានដឹកជនរងគ្រោះមកទីតាំងកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុករងចាំសាច់ញាតិយកឯកសារនិងប្រគល់ជូនវិញ។ ចំណែកសពរងគ្រោះត្រូវសមត្ថកិច្ចទាក់ទងក្រុមគ្រួសារយកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់