ព័ត៌មានជាតិ

ហុងដា២គ្រឿង ពន្លះគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់

ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ បើកបរដោយស្ត្រីម្នាក់ បានបុកជាមួយនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ដែលកំពុងជិះឌុបគ្នា៣នាក់ ពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៦ រងរបួសធ្ងន់បាក់ថ្គាម និងភាគីម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០០៩ រងរបួសធ្ងន់បែកមុខមាត់២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូ១៧៣ កែងផ្លូវ៣១០ ក្បែរនឹងសាលាទួលហ្វា ក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់