ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីស្រាអែល បើកការបាញ់ប្រហារទៅលើជនប្រដាប់អាវុធ នៅព្រំដែនស៊ីរី

អ៊ីស្រាអែលៈ កងកម្លាំងយោធាអ៊ីស្រាអែល (IDF) បាននិយាយនៅថ្ងៃច័ន្ទនេះថា ពួកគេបានបើកការបាញ់ប្រហារ ទៅលើជនប្រដាប់អាវុធមួយក្រុម ដែលបានឆ្លងកាត់ចូលព្រំដែនគ្មានយោធា នៅតំបន់ Golan Heights ដែលគ្រប់គ្រងដោយកងទ័ពរដ្ឋាភិបាលស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

IDF បានប្រទះឃើញជនសង្ស័យប្រដាប់អាវុធ ឆ្លងកាត់តំបន់ខ្សែបន្ទាត់ Alpha ចូលទៅកាន់ព្រំដែនស៊ីរី នៅតំបន់ Golan Heights។ នៅក្នុងការឆ្លើយតបទៅនឹងសកម្មភាពនេះ កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារទៅកាន់ពួកគេ។

ដោយ IDF បាននិយាយថា នឹងបន្តប្រតិបត្តិការប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាពរបស់អ៊ីស្រាអែល និងកិច្ចព្រមព្រៀងបែងចែកឆ្នាំ ១៩៧៤។

សូមជំរាបថា ឧបទ្ទវហេតុនេះ មិនបានបណ្តាលឲ្យមានការស្លាប់ និងរបួសភាគីអ៊ីស្រាអែលនោះទេ។ ចំណែកខាងស៊ីរីវិញ មិនបានផ្តល់ព័ត៌មានអំពីជនរងគ្រោះទេ មកដល់ពេលនេះ៕

មតិយោបល់