បាត់ដំបងៈ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៣-២២៤ ស្ថិតនៅក្រុមទី១០ ភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់យុវជនម្នាក់នៅនឹងកន្លែង។
នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ព្រុស ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ2AQ-3796 ធ្វើដំណើមកពីទិសបាត់ដំបង ទៅភ្នំពេញ ដល់ចំណុចខាងលើបានបុកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ភេទប្រុស អាយុប្រហែល១៨ឆ្នាំស្លាប់នៅកន្លែងកើតហេតុ(មិនស្គាល់អត្តសញ្ញាណ)។ អ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ចំពោះសាកសព សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកធ្វើទៅបុណ្យតាមប្រពៃណី។ ករណីរឿងនេះបានធ្វើការប្រគល់ឲ្យជំនាញខេត្ត៕
មតិយោបល់