តាកែវៈ កាលពីវេលាម៉ោង ៧ និង១៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ មានករណីមនុស្ស ២នាក់ លង់ទឹកស្លាប់ ត្រង់ចំណុចស្រះទឹក ដែលជីកយកអាច់ម៍ដីមានជម្រៅទឹកជាង១០ម៉ែត្រ ស្ថិតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ
ជនរងគ្រោះទី១ ឈ្នោះ ជា ប៉េងហួត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានមុខរបរសិស្សថ្នាក់ទី១១ និងទី២ឈ្មោះ ស៊ីន ចាន់ចាវ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានមុខរបរមិនពិតប្រាកដ។
សពបុរសទាំងពីរខាងលើ ត្រូវបានប្រគល់ឲ្យឪពុក និងម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់