ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ជាបុគ្គលិកបម្រើការងារក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ: យុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤៩នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះតាមបណ្តោយផ្លូវបេតុងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡាយ គឹមឡា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារនៅក្នុងអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ ផ្នែក Check in ។

តាមប្រភពពីបងប្អូនសាច់ញាតិនៃសពបានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុជនរងគ្រោះបានដើរថតវីឌីអូដោយបានរៀបរាប់ទាំងមានន័យថា (សូម អភ័យទោសដល់ក្រុមគ្រួសារ មេត្តាកុំកើតទុក្ខអី ) លុះនៅព្រឹកថ្ងៃកើតហេតុទើបបង្កការភ្ញាក់ផ្អើលថា ជនរងគ្រោះចង.ក ស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យជាក់ស្តែង ដោយជនរងគ្រោះបានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនពិតប្រាកដមែន រួចទើបប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់