ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានករណីប្រដាប់ដោយកាំបិតបុ័ងតោកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក និច មិនបានសម្រេច កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅមុខស្ថាននីយប្រេងឥន្ទនៈ TELA ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះថា វណ្ណ ដេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាកSuzuki Nex ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ព្រៃវែង1N-8940 ខណៈដែលខ្លួនកំពុងជិះឌុបស្រីស្នេហ៍។ ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកសួរនាំ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងផងដែរ ដើម្បីធ្វើស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់