បាត់ដំបងៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី ចំណុចក្រុម០២ ភូមិវត្តតាមិម ឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបងអនុវត្តតាម យោបល់ដឹកនាំរបស់លោក សា ត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក កុយ ហៀង ស្នងការរង ផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណអធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់គឺ៖
១-ឈ្មោះ ស៊ីម ខៀន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ឆាំ រតនា ហៅ ប៉ែលភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះ ផល្លី សុភណ្ឌ ភេទស្រី អាយុ៤២ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៧ថង់មានទម្ងន់(១,៩០ក្រាមទាំងសម្បកថង់)សង្ស័យមានសារធាតុញៀនប្រភេទមេតំ ហ្វេតាមីន ម៉ាទឹកកកICE ។
-ទូរស័ព្ទដៃចំនួន០២គ្រឿងសេរីចាស់។
-ប្រាក់រៀលចំនួន ១៩,៥០០រៀល(មួយម៉ឺនប្រាំបួនពាន់ប្រាំរយរៀល)
-កាំបិតចំនួន០២ដើម។
-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុក បានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធី ច្បាប់៕
មតិយោបល់