ភ្នំពេញៈ ជនស្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបន្លំខ្លួនចូលរោងការគេ ហើយលួចចូលបន្ទប់ទឹកស្រីដាក់ទូរសព្ទថតរូប ត្រូវបានជនរងគ្រោះជាម្ចាស់កម្មវិធីចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រអាគារA សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យមានឈ្មោះហៅក្រៅ ហេង អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកអប់រំកែប្រែខ្លួនឡើងវិញ ៕
មតិយោបល់