តាកែវៈ លោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាស បានប្រាប់ Post News ថា នៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ សមត្ថកិច្ចចាប់បានជនសង្ស័យ ដែលធ្វើសកម្មភាពរំលោភសម្លាប់ក្មេងស្រីម្នាក់នោះបានហើយ។
គួររំលឹកផងថា កាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីឃាតកម្មគិតទុកជាមុន កើតទ្បើងក្នុងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៤០ឆ្នាំ មានប្រពន្ធ៥នាក់ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ មុខរបរ មិនពិតប្រាកដ (ជាមនុស្សស្រវឹងខួប)។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆៃ លីកា អាយុ០៩ឆ្នាំ រស់នៅភូមិ/ឃុំ ជាមួយគ្នា មុខរបរ សិស្សសាលាបឋមសិក្សាជ្រោយ ថ្នាក់ទី២៕
មតិយោបល់