កណ្តាលៈ សមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ និងកម្លាំងផ្នែកជំនាញស្រុក បានធ្វើការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ១៨៦ ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ របស់លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
ជនជាប់ចោទខាងលើមានឈ្មោះ ពិន ប៊ុនថា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ ពីបទ៖ រំលោភសេពសន្ថវៈ ។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់