អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សមភាគីរបស់លោក គឺលោក រីស៊ីប ថាយីប អឺដូហ្គេន បានប្រាប់លោកថា នឹងលុបបំបាត់ក្រុម ISIS ដែលនៅសេសសល់ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងប្រព័ន្ធសង្គម Twitter កាលពីថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយថា លោក អឺដូហ្គេន គឺជាបុរសម្នាក់ ដែលអាចបោសសម្អាតក្រុមនោះបាន ហើយតួកគី នឹងជាប្រទេសបន្ទាប់ នៅក្នុងការធ្វើរឿងមួយនេះ។
លោក ត្រាំ បាននិយាយថា លោកបាននិយាយតាមទូរស័ព្ទ ជាមួយលោក អឺដូហ្គេន អំពីការដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី។
ដោយយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានលើកទ្បើងថា «យើងបានពិភាក្សាគ្នាអំពីបញ្ហា ISIS និងការចូលរួមទៅវិញទៅមករបស់ពួកយើង នៅក្នុងប្រទេសស៊ីរីផងដែរ៕
មតិយោបល់