តាកែវៈ កាលពីវេលាម៉ោង១និង៥៥នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្សារព្រៃល្វា ស្ថិតនៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ការខូចខាត៖ ឆេះតូបលក់ដូរចំនួន១២០តូប(របស់អាជីវករចំនួន៣៦នាក់)។
សរុបជាទឹកប្រាក់ចំនួន២៩៣.០៥០ដុល្លារ។
មូលហេតុឆ្លងចរន្តអគ្គិសនី(តាមការសនិដ្ឋានជំហ៊ានដំបូងរបស់អង្គភាពពន្លត់អគ្គិភ័យ)។
ក្នុងកិច្ចប្រតិបត្តិការជួយអន្តរាគមន៍ ជួយសង្គ្រោះ ពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តចំនួន៣គ្រឿងមកពីអង្គភាព អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស់ចំនួន១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរបូរីចំនួន១គ្រឿងនិងអធិការដ្ឋាននគរបាលស្រុកសំរោងចំនួន១គ្រឿង។
ប្រើប្រាស់ទឹកសរុបចំនួន១៥ឡាន៕







មតិយោបល់