ព័ត៌មានជាតិ

លោកទេស​រដ្ឋមន្ត្រី​ ឱម​ យិ​ន​ទៀង៖ ​សមត្ថកិច្ច​ត្រូវរួមគ្នា​លុប​បំបាត់​បទល្មើស​សម្អាត​លុយ​របស់​ជនល្មើស​ រឿង​គ្រឿងញៀន​និង​បទល្មើស​ផ្សេងៗ​ទៀត..

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកទេស​រដ្ឋមន្ត្រី​ ឱម​ យិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ បាន​ធ្វើ​បទ​បង្ហាញ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជូន​នាយ​ នាយ​រង​ នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោកទេស​រដ្ឋមន្ត្រី​ ឱម​ យិ​ន​ទៀង​ បាន​បង្ហាញ​ពី​នីតិក្រម​ និង​បទល្មើស​ផ្សេងៗ​ដែល​អាច​រុញច្រាន​ឲ្យ​សមត្ថកិច្ច​ជាប់​នឹង​បទល្មើស​ពុក​រលួយ​ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​រួម​គ្នា​លុប​បំបាត់​បទល្មើស​សម្អាត​លុយ​របស់​ជនល្មើស​ដែល​កើត​ចេញពី​គ្រឿងញៀន​ និង​បទល្មើស​ផ្សេងៗ​ទៀត​ឲ្យ​បាន​ល្អ​។​

ក្នុងនោះដែរ ​អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​ធ្វើការ​កែ​លម្អ​មន្ត្រី​នគរបាល​មួយ​ចំនួន​ផង​ដែរ​ ៕

មតិយោបល់