ព័ត៌មានអន្តរជាតិ

សង្គ្រាម រវាងរុស្ស៊ី​-អាមេរិក នឹងក្លាយជាគ្រោះមហន្តរាយ សម្រាប់មនុស្សជាតិ

រុស្ស៊ី: នៅឆ្នាំ ២០១៨ ទំនាក់ទំនងរបស់រុស្ស៊ី ជាមួយបណ្តាប្រទេសលោកខាងលិច កាន់តែយ៉ាប់យ៉ឺនខ្លាំង ជុំវិញការប្រឆាំងទៅនឹងបរិបទនៃរឿងអាស្រូវ និងការដាក់ទណ្ឌកម្មជាច្រើន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងកិច្ចសម្ភាសន៍ ជាមួយ Sputnik នៅមុនថ្ងៃឆ្លងឆ្នាំ ២០១៩ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា តើយើងគួរតែរង់ចាំ ការផ្លាស់ប្តូរបន្ថែមទៀត អំពីការឆ្លើយតបរបស់ក្រុងម៉ូស្គូ ចំពោះរដ្ឋាភិបាលវ៉ាស៊ីនតោន ក្នុងការលុបចោលសន្ធិសញ្ញា INF ដែលនាំឲ្យមានជម្លោះដ៏ខ្លាំងក្លា រវាងរុស្ស៊ី និងអាមេរិក រួមទាំងការបោះឆ្នោតប្រធានាធិបតី នៅអ៊ុយក្រែន ក៏ដូចជាស្ថានភាព ទាក់ទងកូរ៉េខាងជើង សាធារណរដ្ឋអារ៉ាប់ និងស៊ីរីឬយ៉ាងណា។

ខណ:លោកបញ្ជាក់ថា នៅឆ្នាំក្រោយនេះ នឹងមានការបោះឆ្នោតម្ដងទៀត នៅសហរដ្ឋអាមេរិក។ តើយើងគួររំពឹងថា មានភាពត្រជាក់ សម្រាប់ទំនាក់ទំនងថ្មីទេ? តើយើងអាចសង្ឃឹមទេ នូវទំនាក់ទំនងដ៏ស្ដួចស្ដើង ក្នុងកម្រិតខ្ពស់បានដែរទេ?
ខណ:ផ្អែកតាមការពិចារណា ទៅលើកិច្ចប្រជុំ ដែលបានបរាជ័យ ក្នុងប្រទេសអាហ្សង់ទីន ជាកន្លែង និងពេលវេលា ដែលរុស្ស៊ី និងអាមេរិក អាចឲ្យវាកើតឡើង តែបែរជាមិនបានធ្វើទៅវិញនោះ? តើវាអាចជាការពិតទេថា ពួកគេ ប្រហែលជានឹងត្រូវធ្វើវា នៅក្នុងខែមករាខាងមុខនោះ?

ក្រៅពីការលើកទ្បើងនូវសំណួរ លោក Sergei Lavrov ក៏បាននិយាយបន្ថែមថា «យើងបានសុាំទៅហើយ ចំពោះការពិត ដែលកត្តាឆ្លៀតឱកាស ទាក់ទងនឹងនយោបាយក្នុងស្រុករបស់អាមេរិក បានជះឥទ្ធិពលលើទំនាក់ទំនងទ្វេភាគីរបស់យើង និងបង្កើតនូវការលំបាកបន្ថែមទៀត ក្នុងការកសាងកិច្ចពិភាក្សាសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ»៕

មតិយោបល់