ព័ត៌មានជាតិ

ជនជាតិអាមេរិកម្នាក់ សុំប្ដឹងថាបាត់លិខិតឆ្លងដែន តាមពិតស្នាក់នៅលើទិដ្ឋការហ់យគ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅសោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទីព្រឹក មានជនបរទេសម្នាក់ ឈ្មោះ DANIEL ROBERT DIVITO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអាមេរិក បានមកកាន់ស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ សុំប្ដឹងថាបាត់ លិខិតឆ្លងដែន។

កម្លាំងការិយាល័យ បានធ្វើការសាកសួរដឹងថា ជននេះចូលប្រទេសកម្ពុជានៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ គោលបំណងទេសចរ រូបគេស្នាក់នៅ New Mekong Hotel និងLux International Hotel និង ចុងក្រោយស្នាក់នៅSun and Moon Hotel។

រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ ដើរដេកតាមទីសាធារណ: គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងស្នាក់នៅលើសទិដ្ឋាការ (ផុតកំណត់ នៅថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨) និងគ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ បានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់