បាត់ដំបងៈ កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដមួយគ្រឿង បានក្រឡាប់ផ្ទុះឆេះ បណ្ដាលឲ្យរងរបួសស្រាលមនុស្ស ៣នាក់ ត្រង់ចំណុចផ្លូវលេខ៥៧B ភូមិស្ពានកណ្ដោល ឃុំបវេល ស្រុកបវេល។
រថយន្ដខាងលើម៉ាក កាមរី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2B-2995 manដឹកមាន់ បើកបរដោយឈ្មោះ លី មុំ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ជិះគ្នា៣នាក់។
ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ អស់ទឹកចំនួន២រថយន្ត។
សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ ដោយសាររថយន្ដដាច់រទីលកង់ខាងស្ដាំ ទើបបណ្ដាលឲ្យទុះសេខ្សែភ្លើង៕
មតិយោបល់