ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់ បើករថយន្តឡុចស៊ីសមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតដែលកំពុងឈប់រងចាំស្តុបបណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់និងនារីម្នាក់បានបើកបររថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7482 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅជើងទៅត្បូង។ លុះដល់វេលាកើតហេតុរថយន្តខាងលើក៏បានឈប់ស្តុបរង់ចាំលោតភ្លើងបៃតងដើម្បីបន្តដំណើរទៅមុខទៀត ខណៈពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡុចស៊ីសRX400 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-5988 ដែលបើកបរដោយបុរសជាជនជាតិចិនម្នាក់ មកពីក្រោយក្នុងល្បឿនយ៉ាងលឿន។ រួចក៏ទៅបុកគូទរថយន្តខាងបណ្តាលរថយន្តហ្វតរងការខូចខាតកំពិតកាងផ្នែកខាងក្រោយ។ ចំណែកឯរថយន្តបង្ករងការខូចខាតកំពិតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេញកើតហេតុក៏មានដំណាងភាគីរថយន្តបង្កបានចេញមុខមកដោះស្រាយ ដោយចរចារសម្របសម្រួលគ្នានិងចេញសំណងចំនួន៥០០ដុល្លារឲ្យខាងរថយន្តហ្វតដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់