ឧត្តរមានជ័យ៖រថយន្តដឹកប្រេងសាំងក្រុមហ៊ុនសូគីម៉ិចដឹកឈើក្រញូងជាច្រើនតោនត្រូវបានកម្លាំងចំរុះចាប់បង្ក្រាបបញ្ជូនមកទីរួមខេត្តឧត្តរមានជ័យដើម្បីធ្វើការត្រូតពិនិត្យនិងធ្វើការវាស់វេង។ហេតុការដែលកម្លាំងចំរុះចាប់បង្ក្រាបរថយន្តដឹកប្រេងក្រុមហ៊ុនសូគីម៉ិចហើយដឹកឈើក្រញូងនោះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៤ នៅចំណុចអូរកូនតឹងព្រំប្រទល់ខេត្តឧត្តរមានជ័យនឹងខេត្តសៀមរាបនោះ ហើយកម្លាំងចំរុះដែលចាប់បង្ក្រាបនោះគឺមានលោក ឃុន ប៊ុនហេង នាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែង-លោកនាយសង្កាត់រដ្ធបាលព្រៃឈើស្រុកអន្លង់វែង-កងរាជអាវុធហត្ថទិសស្នាក់ការ២០២ប្រចាំនៅអូរកូនតឹងនោះ។លោក ឃុន ប៊ុនហេង នាយផ្នែករដ្ធបាលព្រៃឈើបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ដោយមានបទបញ្ជាពីលោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យនឹងលោកឧត្តមសេនីយ៍ត្រីពុត សារ៉ាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តនឹងលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូរខេត្តបានធ្វើការចាប់បង្ក្រាបរថយន្តដឹកប្រេងក្រុមហ៊ុនសូគីម៉ិចដែលដឹកឈើក្រញូងបំរុងចេញទៅខេត្តសៀមរាបនោះ បញ្ជូនមកទីរួមខេត្តឧត្តរមានជ័យ៕
ព័ត៌មានជាតិ
មតិយោបល់