Post News Media ព័ត៌មានជាតិ សិស្សវិទ្យាល័...

សិស្សវិទ្យាល័យ១០០ខ្នង២នាក់គេសាលាមិនចូលរៀន បើកម៉ូតូប្រដេញគ្នាលេង លឿនជ្រុលទៅបុកម៉ូតូកង់បី រងរបួសធ្ងន់!

ភ្នំពេញ: ​​កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានករណី​សិស្សវិទ្យាល័យ​បុរី១០០ខ្នង ២នាក់ បានបើកម៉ូតូ ប្រដេញគ្នាលេង លឿនជ្រុលទៅបុកម៉ូតូកង់បីឈប់ស្ងៀម គ្រាដែលចេញពីសាលា បណ្តាលឲ្យដួលរងរបួសអ្នកបើកធ្ងន់អ្នករួមដំណើរបួសស្រាល នៅទល់មុខអាគាពាណិជ្ជកម្មអ៊េតវូត ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ​។

យុវសិស្សរងរបួសមិនបានប្រាប់ពីអត្តសញ្ញាណឡើយតែមិត្តភក្តិរបស់អ្នករបួស ប្រាប់ថាជាសិស្សរៀនថ្នាក់ទី១០ នៅវិទ្យាល័យ​បុរី១០០ខ្នង។

ប្រភពនៅកន្លែងខាងលើបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវសិស្សរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI Nex ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1DF-4491 ឌុបគ្នាចេញពីវិទ្យាល័យ​​១០០ខ្នង ដោយជិះប្រដេញគ្នាលេង ខណ:ដែលមកដល់ចំណុចខាងលើក៏ជ្រុលទៅបុកពីក្រោយរឺម៉កម៉ូតូដែលឈប់ស្ងៀម បណ្តាលឲ្យដួលរងរបួសអ្នកបើកធ្ងន់ ចំណែកអ្នករួមដំណើររងរបួសស្រាល ។

ក្រោយកើតហេតុ ម៉ូតូកង់បីបើកចេញបាត់ ចំណែកអ្នករងរបួសត្រូវរថយន្តសង្រ្គោះដឹកទៅសង្គ្រោះបាត់ ដោយឡែកម៉ូតូរងគ្រោះត្រូវបានមិត្តភក្តិជនរងគ្រោះជិះចេញទៅតាមពីក្រោយរថយន្តពេទ្យដែរ​៕