ព័ត៌មានជាតិ

បុគ្គលិកអង្គការឃែរ៍ បុកកង់ក្មេងស្រីសិស្សសាលា២នាក់កំពុងឌុបគ្នា របួសធ្ងន់ស្រាល៣នាក់

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសង់សេ១២៥ និងកង់ក្មេងស្រីសិស្សសាលា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ និង១៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចសាលារៀនសហការ លើផ្លូវជាតិ៧៦ បង្គោលលេខ២៨៣-២៨៤ ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

ករណីនេះកើតឡើង រវាងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG:151-107 បុកនិងកង់សិស្សសាលា រងគ្រោះ បើកបរដោយឈ្មោះហេង សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការឃែរ៍ មានទីលំនៅភូមិទេសអន្លង់ ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (របួសស្រាល) បានបុកជនរងគ្រោះជិះកង់ឈ្មោះ ហៀង អាមួយ ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី របួសធ្ងនបាក់ភ្លៅឆ្វេង ដែលកំពុងជិះឌុបឈ្មោះ​ ហៀង អាមុយ ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅជាមួយអ្នកជិះកង់ (របួសធ្ងន់បែកថ្ងាស)។

ចំណែកមូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូមិនបានប្រុងប្រយ័ត្ននៅកន្លែងសាលារៀនបណ្តាលឲ្យបុកកង់ពីក្រោយ។ ចំណែកអ្នករងរបួសបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តរតគិរី ដកហូតវត្ថុតាងម៉ូតូ១គ្រឿង និងកង់១គ្រឿង បានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីដោះស្រាយតាមនិវិធីច្បាប់៕

មតិយោបល់