ព័ត៌មានជាតិ

ពលរដ្ឋហួសចិត្តទៅលើមន្ត្រីសុរិយោដីរាជធានីភ្នំពេញម្នាក់ កាន់លេខចុះបញ្ជីក្បាលដីនៅខណ្ឌដង្កោមិនងាយបានជួបទេ ដូចសុំភ្លើងយក្ស សូមលោកប្រធានមន្ទីរជួយមើលផង

ភ្នំពេញ: នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានប្រាប់Post Newsថា ក្រុមមន្ត្រីសុរិយោដីនគរូបនីកម្មនិងសំណង់មានទាំងថ្នាក់ខណ្ឌនិងក្រុងរាជធានីភ្នំពេញ ចុះទៅធ្វើប្លង់កម្មសិទ្ធជូនពលរដ្ឋក្នុងបូរីសំបួរមាស ពលរដ្ឋបានរិះគន់ទៅលើមន្ត្រីសូយោដីមន្ទីររាជធានីភ្នំពេញម្នាក់ដែលកាន់លេខចុះបញ្ជីក្បាលដី ក្នុងការចង់ជួបគាត់ដូចសុំភ្លើងយក្សមកធ្វើការយឺត ពេលពលរដ្ឋតេទូរស័ព្ទរកឆ្លើយមកវិញថា មកដល់ឥឡូវហើយ ពេលមកដល់ប្រាប់ថាអស់ក្រដាស់Copy ពេលសួរនាំបន្តទៀតក៏ត្រឡប់ទៅយកក្រដាស់បាត់ឈឹង ពលរដ្ឋតេទូរស័ព្ទលែងលើកអ្នកខ្លះជិះម៉ូតូដើររកគាត់ពេញបុរី ទម្រាំរកគាត់ឃើញម៉ោងជិត១២ថ្ងៃត្រង់ ហួសម៉ោងរដ្ឋបាលបាត់ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្តទៅលើមន្ត្រីបែបនេះ អ្នកខ្លះមកតាំងពីខេត្តមួយចំនួនទៀតសុំច្បាប់ពីកន្លែងការងារឈប់អស់២ថ្ងៃទៅហើយទម្រាំបានជួបគាត់ មានអ្នកខ្លះមកចាំតាំងពីម៉ោង៨ព្រឹកដាច់បាយដាច់ទឹកងាកទៅមន្ត្រីសូយោដីខណ្ឌដង្កោវិញប្រាប់ថាធ្វើតែមួយព្រឹកទេ ទុកពេលថ្ងៃនៅការិយាល័យដើម្បីមើលឯកសារ ។

ប្រជាពលរដ្ឋសូមណុំពរតាមរយ:សារព័ត៌មានPost News ទៅលោកប្រធានមន្ទីរ សុរិយោដីនគរូបនីកម្មនិងសំណង់រាជធានីភ្នំពេញជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង កុំបណ្ដែតបណ្ដោយឲ្យធ្វើអញ្ចឹងបើជ្រុលបម្រើប្រជាពលរដ្ឋហើយឲ្យពេញដៃពេញជើងមក ចំណែកមន្ត្រីអ្នកកាន់លេខចុះបញ្ជីក្បាលដីមានតែម្នាក់ពលរដ្ឋមានច្រើនធ្វើមិនទាន់ទេ ឬមួយលោកអត់មានមន្ត្រី ពលរដ្ឋចង់ឲ្យមន្ត្រីក្រោមឱវាទរបស់លោកកែទម្លប់ឡើងវិញផងព្រោះពេលវេលារបស់ពួកគាត់មានតម្លៃណាស់ ប្រញាប់ទៅប្រកបរបរចិញ្ចឹមជីវភាពដូចសពដង ការងារធ្វើតែ២ម៉ោងហើយសូមឲ្យមន្ត្រីបង្កលក្ខខណ:ងាយស្រួលដល់ប្រជាពលរដ្ឋផង បើអញ្ចឹងពលរដ្ឋនឹងបន្តរិះគន់ទៀត សារព័ត៌មានPost News រង់ចាំការបំភ្លឺពីលោកប្រធានមន្ទីរសុរិយោដីរាជធានីភ្នំពេញគ្រប់ពេលវេលា ថាដូចពលរដ្ឋលើកឡើងអញ្ចឹងឬមួយយ៉ាងណា?

មតិយោបល់