ព័ត៌មានជាតិ

តូចចិត្តនឹងប្រពន្ធស្តីបន្ទោស បុរសម្នាក់ចង.កផ្តាច់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួលស្លាប់ ចោលប្រពន្ធនិងកូនតូចៗ២នាក់

ភ្នំពេញៈ បុរសម្នាក់បានចង.កសម្លាប់ខ្លួន ជាមួយនឹងខ្សែអង្រឹង ភ្ជាប់ទៅនឹងឆ្លឹងពិដានក្នុងបន្ទប់ទឹកផ្ទះជួល បណ្តាលឲ្យស្លាប់ សង្ស័យមានវិបត្តិក្នុងគ្រួសារ ដោយសារប្រពន្ធស្តីបន្ទោសបន្តិចបន្តួច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ​ឆ្នាំ២០១៨ នៅបន្ទប់ជួលក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

បុរសដែលគិតខ្លី ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ រ៉ែន សាក់ អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធឈ្មោះ សុខ ស្រីល័ក្ខ អាយុ២៨ឆ្នាំ មានកូនចំនួន២នាក់ ។

តាមព័ត៌មានបានឲ្យដឹងថា បុរសរូបនោះបានចងកម្លាប់ខ្លួន នឹងខ្សែអង្រឹងភ្ជាប់ទៅនឹងចម្រឹងដែកពិដាននៅក្នុងបន្ទប់ទឹកផ្ទះដែលខ្លួនជួលហើយ ត្រូវបានកូនប្រុស របស់ប្រពន្ធ(ប្តីមុន)ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាជួយកាត់ខ្សែបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែស្លាប់បាត់ទៅហើយ ។

តាមព័ត៌មានឲ្យដឹងថា បុរសរូបនោះ និង ស្រ្តីជាប្រពន្ធ បានស្រឡាញ់គ្នា ពុំបានរៀបការនោះទេហើយរស់នៅជាប្តីប្រពន្ធអស់ រយៈពេល ចំនួន៤ឆ្នាំ បានកូនប្រុស២នាក់ កូនបងអាយុ១ឆ្នាំ និងកូនប្អូនទើបតែកើតបាន២៥ថ្ងៃប៉ុណ្ណោះ។ ការរស់នៅជាមួយគ្នា រយៈពេលចុងក្រោយនោះ ពុំសូវចុះសម្រុងគ្នានោះទេ តែងតែមានទំនាស់គ្នា ក្នុងគ្រួសារ។

តាមស្រ្តីជាប្រពន្ធបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ប្តីរបស់ខ្លួនទើបមកពីលេងល្បែងហើយ ចូលផ្ទះ ខណៈនោះរូបគាត់បានស្តីបន្ទោស ក៏មានទំនាស់គ្នាហើយប្តីក៏បានទៅបាត់ទៅមិននឹកស្មានថា ទៅសម្ងំចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ទឹកបែបនេះទេ។

សាកសពបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់