ព័ត៌មានជាតិ

Update៖ រថយន្តដឹកដី និងរថយន្តដឹកទឹកត្រី បុកគ្នាបណ្តាលឲ្យរថយន្តដឹកទឹកត្រីធ្លាក់ទ្រុងចាក់ទឹកត្រីរាយពេញផ្លូវ

ភ្នំពេញ: មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងវាងរថយន្តដឹកទឹកត្រី និងរថយន្ដដឹកដី បណ្តាលឲ្យរថយន្តដឹកទឹកត្រីរបើកទ្រុងធ្លាក់មកក្រោមចាក់ដបទឹកត្រីរាយពេញផ្លូវ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិកប់ស្រូវតូច​ សង្កាត់គោករការ​ ខណ្ឌព្រែកព្នៅ។

រថយន្តដឹកដីមានក្បាលរថយន្តពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4684 រីឯរថយន្តដឹកទឹកត្រី ពណ៌ក្រហម ពាក់ស្លាកលេខ​ ញ៣៩៦៨​ ភព២​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថារថយន្តដឹកទឹកត្រីបានបើកតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទិសដៅពីកើតទៅលិច។ ចំណែករថយន្តដឹកដីបានបើកចេញពីរណ្តៅដីពីជើងទៅត្បូងឡើងផ្លូវទំនប់កប់ស្រូវក្បាលរថយន្តបានពាក់កណ្តាលផ្លូវក៏បានបុកគ្នាបណ្តាលឲ្យរថយន្តដឹកដីខូចខាតខាងមុខផ្នែកខាងឆ្វេង។ ចំណែករថយន្តដឹកទឹកត្រីរបើកទ្រុងធ្លាក់ចុះក្រោមចាក់ដបទឹកត្រីរាយពេញផ្លូវ។

ក្រោយពេលកើតហេតុតំណាងភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុ៕

មតិយោបល់