ព័ត៌មានជាតិ

តារាចម្រៀ​ងដ៍ល្បី កញ្ញា ទេព បូព្រឹក ត្រូវបុរសម្នាក់សង្ស័យជាកូនម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាងយកស្រាបៀរមកជះនិងគប់ដាក់ ខណៈដែលកំពុងច្រៀងលើកឆាកក្នុងហាង«សមុទ្រ» !!!

ភ្នំពេញៈ កញ្ញា ទេព បូព្រឹក ដែលជាតារាចម្រៀងដ៍ល្បីល្បាយរបស់អតីតផលិកកម្មរស្មីហង្សមាស បានស្រែកទ្រហោយំ និងរៀបរាប់ពីសេចក្តីឈឺចាប់យ៉ាងខ្លាំងនៅលើឆាក ក្រោយពេលកំពុងតែច្រៀងក្នុងចំណោមមនុស្សជាច្រើននាក់កំពុងទស្សនាពេលកញ្ញាកំពុងច្រៀង ស្រាប់តែយុវជនម្នាក់ទំនងជាសាច់ញាតិម្ចាស់ហាងដែលជាកន្លែងកើតហេតុបានយកកំប៉ុងស្រាបៀរគប់លើកញ្ញា ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជនីយដ្ឋាន(សមុទ្រ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បានឲ្យដឹងថា កញ្ញាបានមកភោជនីយដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត តែពេលកញ្ញាមកដល់ម៉ោង៩ និង៥០នាទី ដោយកញ្ញាត្រូវច្រៀងគឺម៉ោង១០ តែម្ចាស់ហាងខឹងមិននិយាយអី ។ ខណៈនៅពេលកើតហេតុ ពេលដែរកញ្ញាកំពុងតែច្រៀងស្រាប់តែមានយុវជនម្នាក់ ដោយសង្ស័យជាកូនម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តង និងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត រួចហើយយុវជននិងបក្ខពួកពេលដែលគប់ហើយក៏បានគេចខ្លួនបាត់ពីហាងអស់ ។

ជាមួយគ្នានោះ លោក G-ដេវីត ដែលជាគូរស្នេហ៍របស់កញ្ញា ទេព បូព្រឹក និងជាតារាចម្រៀង រេប ប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោកG-ដេវីត បានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី ។ ហើយចំពោះករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ ភាគីបង្កបានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ ។ បន្ទាប់មក កញ្ញា ទេព បូព្រឹក ត្រូវបានលោក G-ដេវីត យករថយន្តស៊េរីទំនើបមកដឹកនារីរងគ្រោះចេញពីហាងខាងលើទៅបាត់៕

មតិយោបល់