ភ្នំពេញៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង០៥នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការ ជាមួយគណៈបញ្ជាការឯកភាពខណ្ឌចំការមនដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះបិទអាជីវកម្មហាងយីហោ បាសាក់លែន (បារបារាំង) ផ្លូវ៣០៨ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលតែងតែបង្ករសំលេងរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្បែរខាង និងដោយសារម្ចាស់អាជីវកម្មមិនព្រមធ្វើតាមការណែនាំ និងគោរពកិច្ចសន្យា ដែលអាជ្ញាធរបាន ចុះទៅណែនាំធ្វើកិច្ចសន្យាឲ្យបន្ថយសំលេងរំខានជាច្រើនលើក៕
ព័ត៌មានជាតិ
មតិយោបល់