ព័ត៌មានជាតិ

សូមជួយ Share រកសាច់ញាតិសពផង! រថយន្តមិនចាំម៉ាក បុកកិនមនុស្សស្លាប់យ៉ាងអាណោចធ័ម

ព្រះសីហនុ: កាលពីវេលាម៉ោងប្រហែល ៣ទៅ៤ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៦-១៥៧ នៅក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

តាមប្រភពពីសមត្ថកិច្ច បញ្ជាក់ថា រថយន្តមិនស្គាល់ម៉ាក បានបុកកិនជនរងគ្រោះស្លាប់ នៅនឹងកន្លែងកើតហេតុ សាកសពខ្ទេចមើលមិនស្គាល់អត្តសញ្ញាណ និងមិនដឹងថា ជាមនុស្សប្រុសឬមនុស្សស្រីនៅឡើយទេ ។

បច្ចុប្បន្នសមត្ថកិច្ច ជំនាញកំពុងចាត់ចែងតាមនីតិវិធីបន្ត ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ រថយន្តបង្ក និងសៅវតារជនរងគ្រោះ៕

មតិយោបល់