ព័ត៌មានជាតិ

លួចម៉ូតូគេចខ្លួន៣ថ្ងៃ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់លួចម៉ូតូបានគេចខ្លួន៣ថ្ងៃ សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥​ ក្រុមទី២០​ ភូមិសាមគ្គី​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពញ។

ឈ្មោះ ឈិន គឹមឡុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រុម៩ ភូ​មិសាមគ្គី ស​ង្កាត់ឬស្សីកែវ មានសារសាតុញៀន (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី​២៣​ខែធ្នូឆ្នាំ២០១៨​ នៅចំណុចផ្ទះជួល​ ផ្លូវបេតុង​​ ក្រុ​ម​ទី០៧​ ភូមិឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មានករណីបាត់ម៉ូតូមួយគ្រឿងដែលម្ចាស់ម៉ូតូឈ្មោះ ស្ងួន​ ហ៊ត់​ ភេទប្រុស​ អាយុ៤៧ឆ្នាំ​ មានទីលំនៅកន្លែងកើតហេតុ​ មុខរបររលក់ដូរ​ ក្រោយ​ទទួលបណ្តឹងពីជនរងគ្រោះ​ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេតកំណត់បានអត្តសញ្ញាណជនសង្ស័យ លុះដល់ម៉ោងខាងលើក៏បានឃាត់ជនសង្ស័យតែម្តង។

សម្ភារ:ដកហូតមានម៉ូតូ​១គ្រឿង​ ម៉ាក​ហុ​ង​ដា សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១២​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BL-1916បានប្រគល់ជូនបណ្តោះអាសន្នឲ្យម្ចាស់វិញ។
ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី​៕

មតិយោបល់