ព័ត៌មានជាតិ

​​Update៖ រន្ធត់ណាស់! ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ក្រោយរថយន្តដឹកដំឡូង​បើកបុក​ម៉ូតូកង់បីពីក្រោយ នៅក្រុងប៉ោយប៉ែត

​បន្ទាយមានជ័យ: នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តដឹកដំឡូង បានបុកម៉ូតូកង់បី ពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស​ធ្ងន់២នាក់ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​រថយន្តបង្ក ពាក់ស្លាកលេខ ភ្នំពេញ​3B.8532 ចំណែក​ម៉ូតូកង់បី ពាក់ស្លាកលេខ​1BS.0007។​

​​ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការ​វាស់វែង​យកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយនៅពេលក្រោយ។ ចំពោះករណីនេះ សពជនរងគ្រោះ​ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី​​៕

មតិយោបល់