ព័ត៌មានជាតិ

អ្នករត់តុការស្លាប់ និងអ្នកបើករថយន្តរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកឡានបត់ត្រឡប់ក្រោយ

ភ្នំពេញៈ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ៨និង៥នាទី ត្រង់ចំណុចមុខផ្ទះលេខ៦៣៦ លើផ្លូវជាតិលេខ១ ភូមិមិត្តភាព ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

រថយន្តម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2T-7600 អ្នកបើកបរឈ្មោះ ហ៊ុន ចិន្តា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៤D ផ្លូវ១៦៨ (បុរីលឹមឈាងហាក់) ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IC-4806 អ្នកបើកបរឈ្មោះ ពៅ ពន្លក ភេទប្រុស អាយុ ១៩ឆ្នាំ (ស្លាប់) មុខរបរ កម្មកររត់តុការ ស្នាក់នៅផ្ទះលេខ០២៥ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តធ្វើដំណើរពីលិចទៅកើត រួចបត់ត្រឡប់ក្រោយ បណ្ដាលឲ្យម៉ូតូមកពីក្រោយធ្វើដំណើរស្របទិសគ្នា ជ្រុលបុករថយន្តពេញទំហឹង ស្លាប់អ្នកបើកបរម៉ូតូ រីឯអ្នករួមដំណើរពីក្រោយឈ្មោះ យ៉ាន់ សីហា ភេទប្រុស អាយុ ២០ឆ្នាំ (រងរបួសធ្ងន់) មុខរបរ អ្នកបើករថយន្ត ស្នាក់នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល​ ខេត្តព្រៃវែង។

មូលហេតុ៖ អ្នកបើកររថយន្តបត់ត្រឡប់ក្រោយ មិនគោរពសិទ្ធិយានផ្លូវត្រង់។ អ្នកបើកម៉ូតូ លឿនមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់