ព័ត៌មានជាតិ

​ផ្អើលអ្នកដំណើរ ប្រទះឃើញពស់ថ្លាន់មួយក្បាលលូនកាត់ផ្លូវឡើងលើស្លាកចរាចរណ៍!

ភ្នំពេញ: កាលពី​វេលា​ម៉ោង​១​យប់ ​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ​២០១៨ មានករណីប្រទះឃើញពស់ថ្លាន់​មួយ​ក្បាល ទម្ងន់​៤​ទៅ​៥​គីឡូក្រាម ​និង​មាន​ប្រវែង​ជាង​១​ម៉ែត្រ ​លូន​កាត់​ផ្លូវ​ឡើង​លើ​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​លើ​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ដូច​រូប​ប្រក់​នាគ នៅលើផ្លូវ​២៧១ ព្រំប្រទល់​ខណ្ឌមានជ័យ និង​ខណ្ឌចម្ការមន​។

ក្រោយមកមាន​បងប្អូន​ប្រជាពលរដ្ឋ បាន​ជួយ​យក​ពស់ថ្លាន់​នោះ យក​ទៅ​លែង​នៅ​មាត់​ប្រឡាយ​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ដែល​នៅ​ក្បែរ​នោះ​តែម្តង៕

មតិយោបល់