ព័ត៌មានជាតិ

ចេញពីការជួបជុំសំដៅទៅផ្ទះស្រាប់តែមួយក្រុមទៀតមកពីក្រោយមានរថយន្ត១និងម៉ូតូប្រហែល៦គ្រឿងស្ទាក់ក្រុមម៉ូតូរបស់ជនរងគ្រោះ ឈប់រួចវាយតែម្តង

កណ្តាលៈ ករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៩វេលា ម៉ោង៩និង៣០នាទី ចំណុចផ្លូវជាតិលេខ១ ក្នុងភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ០៣ នាក់
១.ឈ្មោះ ម៉ៅ នី ភេទប្រុស អាយុ ២៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិ កណ្តាលលើ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ ។
២.ឈ្មោះសួន មុន្នីវិរៈបុត្រ ភេទប្រុស អាយុ ២០ឆ្នាំជនជាតិ ខ្មែរ ទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ បើកបររថយន្ត ។
៣.ឈ្មោះ អួន ចាន់ដន ភេទប្រុស អាយុ២៦ ឆ្នាំ (ខ្មែរ) ទីលំនៅ ភូមិ ព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ។
ចំណែកជនសង្ស័យ០៥ នាក់៖(គេចខ្លួន)
១.ឈ្មោះ ជា សុីថា ភេទប្រុសអាយុ ២០ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
២.ឈ្មោះជា វាសនា ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិ ខ្មែរមុខរបរមិនពិតប្រាកដ។ ទាំង០២នាក់ មានទីលំនៅ
ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣.ឈ្មោះ គឹម សៀងហុង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
៤.ឈ្មោះ ជា ចាន់សិលា (ណាន់) ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទាំង០២នាក់
មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៥.ឈ្មោះ ជា សុី ហ្វូ ហៅ ជុយ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយគ្នា (គេចខ្លួន)។
សម្ភារៈខូចខាត ៖ម៉ូតូ០៣គ្រឿង
១.ម៉ាក ហុងដាC125 ផលិតឆ្នាំ ២០១២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BE.5265។
២.ម៉ាក Yamaha FZ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HS.3339 ។
៣.ម៉ាកYamaha ExciterGP ពណ៌ខៀវ លាយទឹកប្រាក់គ្មានស្លាកលេខ។
វត្ថុតាងចាប់យក ៖
១.ឈើជ្រុង០១ ទំហំ៥គុណ២ ប្រវែង ១.៤ម៉ែត្រ
២.ដុំថ្ម០៣ដុំ
៣.ដងអំបោះជ័រ ពណ៌ក្រហម ០១ ប្រវែង ០.៥១ ម៉ែត្រ
៤.ខ្សែក្រវ៉ាត់ ០១ ពណ៌ខ្មៅ អត់ក្បាល ប្រវែង ១.០៧ ម៉ែត្រ ។
តាមរឿងហេតុ
នៅថ្ងៃខែ ឆ្នាំ វេលាម៉ោង ១០និង៣០នាទីក្រុមជនរងគ្រោះ ខាងលើរួមនិង មិត្តភក្តិ០៣នាក់ទៀត បាននាំគ្នាអង្គុយផឹកស្រាបៀរ និងស្រាក្រឡុក នៅចំណុចមុខផ្សារកៀនស្វាយផ្លាហ្សា ពេលកំពុង ផឹកបានមួយសន្ទុះ មានក្រុមជនសង្ស័យខាងលើ មកអង្គុយផឹកស្រានៅតុក្បែរតុជនរងគ្រោះ ហើយ
ជនសង្ស័យបានសម្លឹងមកតុជនរងគ្រោះ (លក្ខណៈចង់បង្កររឿង) ជនរងគ្រោះឃើញដូចនេះ បាន នាំគ្នាគិតលុយរួចជិះម៉ូតូចេញ បំណងទៅផ្ទះ ពេលកំពុងជិះ ស្រាប់តែឃើញមានរថយន្ត០១គ្រឿង និងម៉ូតូប្រហែល ០៦គ្រឿង(ក្រុមជនសង្ស័យ) បានដេញក្រុមម៉ូតូជនរងគ្រោះតាមក្រោយ រហូតមកដល់ចំណុច មុខធនាគារស្ថាបនា ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ក្រុមជនសង្ស័យ បានស្ទាក់ក្រុមម៉ូតូរបស់ជនរងគ្រោះ ឈប់រួចវាយទៅលើជនរងគ្រោះ តែជនរងគ្រោះបាននាំគ្នារត់ទៅពួន ចូលតាមច្រក (ធនាគារស្ថាបនា) ចំណែកក្រុមជនសង្ស័យបាននាំគ្នា វាយទៅលើម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាត រួចបាននាំគ្នាជិះគេចខ្លួនបាត់ ។
បន្ទាប់មក ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល គគីរ ក្រោយពីទទួលបានបណ្តឹង
រួចកម្លាំង ប៉ុស្តិ៍បានចុះទៅ ដល់កន្លែងកើតហេតុ បានយកវត្ថុតាងខាងលើយកមកប៉ុស្តិ៍ និងធ្វើការសាកសួរទៅជនរងគ្រោះរួចបានបញ្ជូនវត្ថុតាង និងសម្ភារៈខូចខាតមកអធិការដ្ឋាននគរ
បាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់