តាកែវៈ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំងមួយមេធំ ក្នុងភូមិសាស្ត្រស្រុកបាទី បានធ្វើឲ្យរងផលប៉ះពាល់តំបន់ខ្លះ ដូចជាឃុំសូរភី ចំណុចផ្សារត្រាំខ្នារ បណ្តាយតាមផ្លូវជាតិលេខ៣ គីឡូម៉ែត្រ៤៧ បានលិចផ្សារដោយសារទឹកភ្លៀង ក្រោយពីទទួលតំណឹងភ្លាម លោក ភួន ឈីម អភិបាល នៃគណ:អភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដឹកនាំក្រុមប្រឹក្សាឃុំសូរភី កម្លាំងនគរបាលប៉ុស្តិ និងកម្លាំងរបស់ភាស៊ីផ្សារត្រាំខ្នារចុះពិនិត្យស្ថានភាពទឹកលិចផ្សារ នឹងបានកាយផ្លូវ លូ ដើម្បីរំដោះទឹកភ្លៀងភ្លាមៗ បញ្ហាប្រឈមបានធ្វើឱ្យលិចផ្សារ ដោយសារមានសំរាមកកស្ទះ នៅមាត់លូ និងប្រឡាយសម្រាប់រំដោះទឹក៕
មតិយោបល់