ព័ត៌មានជាតិ

រថយន្តម៉ាសស្តាបត់មិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកគាបជាប់ម៉ូតូក្រោមរថយន្ត បណ្ដាលឲ្យមនុស្សរងរបួស

ភ្នំពេញៈ រថយន្តម៉ាសស្តា BT-50 មួយគ្រឿងបើកបត់ឆ្លងផ្លូវ មិនប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យម៉ូតូគាបជាប់ក្រោមរថយន្តនិងរងរបួសមនុស្សម្នាក់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃ អង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុងលេខ០១ ភូមិ ព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាសស្តា BT-50 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6383 បើកតាមបណ្តោយផ្លូវបេតុងលេខ១ ទិសដៅពីកើតទៅលិចបត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AK-4697 បើកបញ្រ្ជាស់ទិសដៅគ្នាគាបជាប់ម៉ូតូក្រោមរថយន្ត អ្នកបើកម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុខាងភាគីម្ចាស់រថយន្ត មកសម្របសម្រួលជាមួយម្ចាស់ម៉ូតូ ដោយព្រមយកម្ចាស់ម៉ូតូទៅព្យាបាល និងធ្វើម៉ូតូឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់