ព័ត៌មានជាតិ

រថយន្ត​ឡិចស៊ីស​៤៧០ ស្លាកលេខភ្នំពេញ​2AB-2610 ព​ន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវខ្ទេច​យ៉ាង​ដំណំ​

ភ្នំពេញៈ​ បុរសម្នាក់​វ័យ​ប្រហែល​៤០ឆ្នាំ ​ម្នាក់​ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្ត​ឡិចស៊ីស ​LX470 មួយ​គ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​ក៏​ជ្រុល​ទៅ​បុក​និង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ កាល​ពី​វេលាម៉ោង​១២កណ្ដាល​អធ្រាត្រ​ ថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ខាងមុខ​ផ្សារ​សេនជូរី​ តាមបណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា​នៅមុន​ពេលកើតហេតុ​គេ​ឃើញបុរសខាងលើ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ឡិចស៊ីស ​LX470 ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AB-2610 ។ ដោយធ្វើដំណើរ​ក្នុង​សភាព​ស្រវឹង​ជោកជាំ​ តាមបណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ទិសដៅ​បើកកមក​ស្ពានអាកាស​ផ្សារ​ដី​ហុយ​ឆ្ពោះទៅ​ប្រលានយន្តហោះ​ពោធិ៍ចិនតុង​។ លុះមកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​រថយន្ត​ខាងលើ​ក៏​រេចង្កូត​ជ្រុល​ទៅ​បុក​និង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំពេញ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​កៀបជាប់ទៅ​មុខ​លែង​រួច​រងការខូចខាត​ផ្នែកខាងមុខ​យ៉ាង​ដំណំ​ រីឯរបាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រងការខូចខាត​វៀច​បន្តិច​បន្តួច​ តែសំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មក​ ដល់​ចំណុច​កើត​ហេតុហើយ​បានទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​រួមទាំង​អ្នកបើកបរ​ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់