Post News Media ព័ត៌មានជាតិ លុចស៊ីស RX 30...

លុចស៊ីស RX 300 ស្លាកលេខភ្នំពេញ 2I-3444 បុកម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ១០ និង៤៨នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យរបួសធ្ងន់ស្រាលប្រុសស្រី ២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១២៤-១២៥ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

រថយន្តម៉ាក លុចស៊ីស ពាក់ស្លាកលេខភ្នំពេញ 2I-3444 បើកបរដោយឈ្មោះ ឃ្វាន់ ហេអាន់ (Kwon.Haean) ភេទប្រុស អាយុ៤៣ឆ្នាំ (ជនជាតិកូរ៉េ) កាន់លិខិតឆ្លងដែនលេខ M7141361 ស្នាក់នៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីសួរបំភ្លឺ។

ចំណែកម៉ូតូ ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1K-5689 (ដឹកចម្រៀកឈើ) បើកបរដោយឈ្មោះ យ៉ែម ភាន់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ កេត ពៅ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា របួសស្រាល (មិនពាក់មួកសុវត្ថិភាព)។

ក្រោយកើតហេតុវត្ថុតាង ត្រូ​វបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរងចាំដោះស្រាយពេលក្រោយ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបឋម បង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង ដែលមានជាតិអាល់កុលកម្រិត ០,៦១មីលីក្រាម ក្នុងមួយលីត្រខ្យល់ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន៕