ព័ត៌មានជាតិ

​ក្មេងស្រី៤នាក់ ទៅលេងទឹកស្រះនៅ​អនុវិទ្យាល័យមោងឬស្សី លង់ទឹកស្លាប់ម្នាក់!

បាត់ដំបង: កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ លង់ទឹកស្លាប់ នៅចំណុចស្រះទឹកសាលាអនុវិទ្យាល័យមោងឬស្សី ពីខាងលិចសាលាចម្ងាយប្រហែល៤០០​ម៉ែត្រ ស្ថិតនៅក្រុមទី១៦ ភូមិ​កន្សៃបន្ទាយ ​ឃុំមោង​ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ដោយមុនពេលកើតហេតុ ​ក្មេងរងគ្រោះឈ្មោះ​ អាន និមល ភេទ​ស្រី​ អាយុ១៣ឆ្នាំ​ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី បាននាំគ្នាជិះម៉ូតូ​ជាមួយមិត្តភក្តិ មានឈ្មោះ ជា វិច្ឆិកា ភេទ​ស្រី អាយុ១៥ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ,ឈ្មោះ ជា ចរិយា ភេទ​ស្រី អាយុ១៣ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង និងឈ្មោះ ជឿម ស្រីពៅ ភេទ​ស្រី អាយុ១៥ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ទៅលេងទឹកនៅចំណុចកើតហេតុខាង នៅពេលលេងនោះក្មេងស្រីរងគ្រោះ បានរអិលជើងធ្លាក់ក្នុងស្រះបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

ចំណែកសាកសពក្មេងស្រីរងគ្រោះបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់